ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.សរ.អថ
ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា
និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤
ជូនដល់មន្ទីរជំនាញក្នុងខេត្ត ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត
អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!